ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលសម្រេចបំបែកស្រុកឧដុង្គ ជា២ គឺ «ក្រុងឧដុង្គម៉ែជ័យ» និង «ស្រុកសាមគ្គីមុនីជ័យ» នៃខេត្តកំពង់ស្ពឺ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកសារ 181

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបង្កើតបំបែកស្រុកឧដុង្គ ជា២ គឺ «ក្រុងឧដុង្គម៉ែជ័យ» និង «ស្រុកសាមគ្គីមុនីជ័យ» នៃខេត្តកំពង់ស្ពឺ។

អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា៖

  • ក្រុងឧដុង្គម៉ែជ័យ មានសង្កាត់ចំនួន៥គឺ៖ សង្កាត់វាំងចាស់, សង្កាត់វាលពង់, សង្កាត់ត្រាចទង, សង្កាត់ព្រះសែ និងសង្កាត់ក្សេមក្សាន្ដ។
    ទីតាំងរដ្ឋបាល ក្រុងឧដុង្គម៉ែជ័យ ត្រូវស្ថិតនៅក្នុងសង្កាត់វាលពង់។
  • ស្រុកសាមគ្គីមុនីជ័យ មានឃុំចំនួន១០គឺ ឃុំចាន់សែន, ឃុំជើងរាស់, ឃុំជំពូព្រឹក្ស, ឃុំក្រាំងចេក, ឃុំមានជ័យ, ឃុំព្រៃក្រសាំង, ឃុំយុទ្ធសាមគ្គី, ឃុំដំណាក់រាំង, ឃុំពាំងល្វា និងឃុំភ្នំតូច។
    ទីតាំងរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ ត្រូវស្ថិតនៅក្នុងឃុំជើងរាស់។

អត្ថបទទាក់ទង