ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានបូកបី ជាដៃគូដ៏សំខាន់មិនអាចខ្វះបាន របស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 311
សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានបូកបី ជាដៃគូដ៏សំខាន់មិនអាចខ្វះបាន របស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានបូកបី ជាដៃគូដ៏សំខាន់មិនអាចខ្វះបាន របស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា ប្រទេសអាស៊ានបូកបី (APT) ដែលមានសមាជិកអាស៊ានទាំង១០ បូកប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ពេលដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបូក៣ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ទីតាំងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា«ប្រទេសអាស៊ានបូកបី ជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ ការជួបជុំនៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេ នៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែស៉ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានា ក្នុងក្របខណ្ឌតំបន់ និងសកល»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាការពិតប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អាស៊ានបូកបី តែងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមគ្នាជានិច្ច។ មកដល់ថ្ងៃនេះ ភាគជោគជ័យ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបី បានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។

សូមជម្រាបថា ដំណើរការកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ១៩៩៧ ហើយចាប់តាំងពីពេលនោះមកបានវិវឌ្ឍជាយន្តការដ៏សំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៉ីបូព៌ាឆ្ពោះទៅរកគោលដៅរយៈពេលវែង នៃការកសាងសហគមន៍អាស៉ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ។

APT បានក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយបំផុតមួយនៅក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការ APT បន្តត្រូវបានពង្រីក និងស៉ីជម្រៅលើវិស័យជាច្រើន រួមទាំងផ្នែកនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ហិរញ្ញវត្ថុ ថាមពល ទេសចរណ៍ កសិកម្ម និងព្រៃឈើ។ បរិស្ថាន ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈ ជាដើម។ APT ក៏គាំទ្រការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ផងដែរ៕

អត្ថបទទាក់ទង