ខ្មែរប៉ុស្ដិ៍ Close

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មករនិយោជិតនឹងទទួលបានការអនុវត្តប្រាក់ឈ្នួលអប្បបរិមា ១៨២ដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មករនិយោជិតនឹងទទួលបានការអនុវត្តប្រាក់ឈ្នួលអប្បបរិមា ១៨២ដុល្លារ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មករនិយោជិតនឹងទទួលបានការអនុវត្តប្រាក់ឈ្នួលអប្បបរិមា ១៨២ដុល្លារ

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិតពីរម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩តទៅ ប្រាក់ឈ្នួលអប្បបរិមារបស់កម្មករនិយោជិត នឹងទទួលបាន១៨២ដុល្លារក្នុងមួយខែ ហើយត្រូវបើកប្រាក់ពីរដងក្នុងមួយខែផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរិមានេះ មានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួននៅអាស៊ី និងអាស៊ានផងដែរ។ លោកបានបន្តថា នេះក៏ជាសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយរបស់កម្ពុជា៕

អត្ថបទទាក់ទង