ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ តំណែងជានាយករដ្ឋមន្ត្រី ផ្តោតជាសំខាន់គឺសមត្ថភាព មិនមែនកំណត់យកអាយុក្មេង ឬចាស់នោះទេ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 176
សម្តេចតេជោ ហ៊ុន សែន ៖ តំណែងជានាយករដ្ឋមន្ត្រី ផ្តោតជាសំខាន់គឺសមត្ថភាព មិនមែនកំណត់យកអាយុក្មេង ឬចាស់នោះទេ សម្តេចតេជោ ហ៊ុន សែន ៖ តំណែងជានាយករដ្ឋមន្ត្រី ផ្តោតជាសំខាន់គឺសមត្ថភាព មិនមែនកំណត់យកអាយុក្មេង ឬចាស់នោះទេ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកខ្លះខំប្រឹងចង់ងាប់ ទាំងដេក ដើរ ក៏សុបិន្ត ស្រមៃក្លាយចង់ធ្វើជានាយករដ្ឋមន្ត្រីដែរ តែបែរជាមិនបានធ្វើទាល់តែសោះ រីឯអ្នកមិនចង់ធ្វើជានាយករដ្ឋមន្ត្រី បែរជាក្លាយទៅជានាយករដ្ឋមន្ត្រី ទៅវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥១ (ឧដុង្គ-ថ្នល់ទទឹង) ដែលមានប្រវែង ៣៧,៨៨ គីឡូម៉ែត្រ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចិត្តដែលចង់ធ្វើការងារដំបូងគេគឺគ្រូបង្រៀន បន្ទាប់មកចង់ធ្វើជាអ្នកបើកយន្តហោះតែប៉ុណ្ណោះ តែដោយសារស្ថានការណ៍ចេះតែបង្ខំ ជំរុញឱ្យសម្តេចឡើងៗតំណែង រហូតដល់ពេលមួយសម្តេចឡើងតំណែងជានាយករដ្ឋមន្ត្រី នៅឆ្នាំ 1985 ដែលមានអាយុ ៣២ឆ្នាំ ក្រៅពីនោះឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនទៀត មានវ័យចំណាស់ៗ មានអាយុជាង ៤០ឆ្នាំ ហើយអ្នកទាំងនោះហើយ ដែលនិយាយថា សម្តេចនៅក្មេង ទាំងមិនទាន់បាត់ក្លិនទឹកដោះ តែដល់ពេលបោះឆ្នោតសភា (បោះជាសម្ងាត់) គឺមន្ត្រីចាស់ៗ ទាំងអស់នោះហើយ បានបោះឆ្នោតទុកចិត្តលើសម្តេចតេជោ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី តាំងពីនោះមក ហើយបន្តរហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទទាក់ទង