ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ ចំណេះដឹងជាគ្រឿងអលង្កា ល្អជាងរាងកាយពិត

ដោយ៖សាន់ វីតា | ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 476
សម្តេចតេជោ ហ៊ុន សែន ៖ ចំណេះដឹងជាគ្រឿងអលង្កា ល្អជាងរាងកាយពិត សម្តេចតេជោ ហ៊ុន សែន ៖ ចំណេះដឹងជាគ្រឿងអលង្កា ល្អជាងរាងកាយពិត

សម្តេចតេជោ ហ៊ុន សែន ថ្លែងលើកទឹកចិត្តដល់ជនពិការទាំងអស់ត្រូវខិតខំរៀនសូត្រ នេះយើងពិការរូបកាយ តែមិនពិការផ្លូវចិត្ត មិនពិការខួរក្បាលនោះទេ នេះជាចំណុចសំខាន់ណាស់។ ជាងនេះទៅទៀត សម្តេច សម្តែងការស្អប់ខ្ពើម និងតែងតែថ្កោលទោស អ្នកណាក៏ដោយអោយតែប្រើភាសាប្រមាថ ជេរថាខ្វាក់ ជេរថាខ្វិន ជេរថាកំបុត ជេរថាកំបាក់ នេះជាពាក្យសំដីដែលចេញពីពួកអសីលធម៌ក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពីធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា យើងជាជនពិការ មានកាយសម្បទាមិនល្អដូចគេ តែយើងមានស្មារតី បញ្ញា និងឆន្ទៈ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះដឹង ហើយមានតែចំណេះដឹងតែមួយគត់ ដែលជាគ្រឿងអលង្កាដ៏ល្អជាងរូបកាយពិតទៅទៀត។ អ្នកខ្លះមានរូបកាយល្អ បែរជាអត្តចរិកមិនល្អ ថែមមិនមានចំណេះវិជ្ជា នោះទៅជារឿងមួយផ្សេង៕

អត្ថបទទាក់ទង