ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សប្បាយរីករាយនៅពេលឃើញប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្ដក្រុងមិនគិតថ្លៃទៅលេងស្រុកកំណើត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សប្បាយរីករាយនៅពេលឃើញប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្ដក្រុងមិនគិតថ្លៃទៅលេងស្រុកកំណើត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សប្បាយរីករាយនៅពេលឃើញប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្ដក្រុងមិនគិតថ្លៃទៅលេងស្រុកកំណើត

នៅតែ២ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីនឹងមកដល់ហើយ! នេះ គឺជាសារដ៍មានអត្ថន័យ និងកក់ក្តៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាក្នុងឱកាសធ្វើដំណើរទៅលេងស្រុកកំណើត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០១៩នេះ ដែលមានខ្លឹមសារយ៉ាងនេះថា៖

ដើម្បីកុំអោយចំណាយលើការធ្វើដំណើរច្រើន សូមបងប្អូនជនរួមជាតិ និងកូនក្មួយ ប្រើប្រាស់ឡានក្រុងដែលបានដាក់អោយដំណើរការដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១២-១៨ មេសា ដែលមានចំនួន ១២០គ្រឿង។ តៃកុងបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើកបរគោរពច្បាប់ កុំវ៉ាប្រជែង និងកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា។

លោកនាយករដ្ឋមន្ត្រី ក៏សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយ ព្រមទាំងចៅៗ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ នឹងបានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ៕

អត្ថបទទាក់ទង