ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើអាជ្ញាធរបន្តជួយដោះស្រាយជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើអាជ្ញាធរបន្តជួយដោះស្រាយជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើអាជ្ញាធរបន្តជួយដោះស្រាយជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតនៃ វិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះបញ្ហាទឹក ជាពិសេសពលរដ្ឋដែលរស់នៅតាមជនបទ និងតាមបណ្តាខេត្តនានា ទោះបី មួយរយៈពេលនេះមានភ្លៀវធ្លាក់នៅតាមតំបន់មួយចំនួន ដែលបានជួយសម្រាលដល់ការលំបាកដល់ ប្រជាពលរដ្ឋក៏ដោយ ក៏ប៉ុន្តែបញ្ហាកង្វះខាតទឹកប្រើប្រាស់ គឺនៅតែប្រឈមនៅឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បើតាមការព្យាករណ៍របស់ ក្រសួងធនធានទឹកនិងឧតុនិយម គឺនឹងមានភ្លៀងធ្លាក់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទៀត ដែលមានវិសាលភាពធំទូលាយជាមុន។ សូមបងប្អូនប្រជាពលរដ្ឋត្រូវត្រងទឹកទុកប្រើ ប្រាស់អោយបានគ្រប់គ្រាន់ក្នុងពាងឬក្នុងអាង ព្រោះភ្លៀងអាចអស់ទៅវិញនៅពេលណាមួយ។ ចំពោះការប្រើប្រាស់ទឹកវិញ ក៏ត្រូវមានការសន្សំសំចៃ ជាពិសេស នៅតាមតំបន់ដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសូមអាជ្ញាធរមូលដ្ឋានខិតខំដោះស្រាយឱ្យទាន់បានពេលវេលាដើម្បីជួយប្រជាពលរដ្ឋឱ្យមានទឹកប្រើប្រាស់។ វិធីដ៏ល្អបំផុតគឺត្រូវជីកអណ្តូង និងជីកស្រះឱ្យបានកាន់តែច្រើនថែមទៀត ប្រសើរជាងការរង់ចាំទឹកភ្លៀង ឬដឹកទឹកទៅចែកជូនពួកគាត់៕

អត្ថបទទាក់ទង