ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ស្នើលោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាព និងកុំបង្ខាំងប្រជាពលរដ្ឋ ត្រូវអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 138
សម្តេចតេជោ ហ៊ុន សែន ស្នើលោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាព និងកុំបង្ខាំងប្រជាពលរដ្ឋ ត្រូវអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ សម្តេចតេជោ ហ៊ុន សែន ស្នើលោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាព និងកុំបង្ខាំងប្រជាពលរដ្ឋ ត្រូវអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្រុមគ្រួសារ ប្តី ប្រពន្ធ និងកូនៗទាំងឡាយ ដែលបានចាញ់បោកការឃោសនារបស់ ខឹម វាសនា ហេីយបានឈ្លោះទាស់ទែងគ្នានោះ សូមស្រុះស្រួលគ្នាវិញក្នុងគ្រួសាររបស់ខ្លួន ហេីយនាំគ្នាវិលត្រឡប់ទៅស្រុកភូមិរបស់ខ្លួនវិញ។ សម្តេចតេជោ ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន កុំមានការរេីសអេីងចំពោះបងប្អូនដែលបានវិលត្រឡប់ទៅរស់នៅក្នុងស្រុកភូមិរបស់ពួកគាត់វិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួនពីរ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ហៅថា “ស្ពានអាកាសព្រះមុន្នីវង្ស” ស្ថិតក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ហៅថា “ស្ពានអាកាសគង់ សំអុល” ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអាជ្ញាធរខេត្តរៀបចំជាមធ្យោបាយដឹកជញ្ជូន និងផ្តល់ស្បៀងអាហារតាមលទ្ធភាពដល់បងប្អូនដែលមានការលំបាកក្នុងការវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញដោយប្រេីប្រាស់រថយន្តរបស់កងទ័ពក្នុងការដឹកជញ្ជូនថែមទៀត៕

អត្ថបទទាក់ទង