ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅអ្នកដែលបានញុះញង់បង្កចលាចលក្នុងសង្គមថាជាឧក្រិដ្ឋជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 61
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅអ្នកដែលបានញុះញង់បង្កចលាចលក្នុងសង្គមថាជាឧក្រិដ្ឋជន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅអ្នកដែលបានញុះញង់បង្កចលាចលក្នុងសង្គមថាជាឧក្រិដ្ឋជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវសារជាថ្មីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពដែលយើងរកបានដោយលំបាក និងបានអរគុណដល់ប្រជាពលរដ្ឋទាំង១៦លាននាក់ដែលមិនជឿទៅតាមការញុះញង់របស់ឧក្រិដ្ឋជនខាងក្រៅប្រទេស។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃពុធថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕

អត្ថបទទាក់ទង