រដ្ឋបាលខេត្តសៀមរាបច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា
រដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះបានចេញសេចក្តីប្រកាសព័ត៌មាមច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា ដែលបានបន្តផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់ថាមានការយកប្រាក់ចំនួន ១០ម៉ឺនទៅ២០ម៉ឺនរៀលសម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្តុំទៅលំនៅឋាន