គណបក្សខ្មែស្រឡាញ់ជាតិ ប្រកាសរំលាយគណបក្សរបស់ខ្លួនចាប់ពីពេលនេះតទៅ
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សខ្មែស្រឡាញ់ជាតិនៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២២ នេះ បានប្រកាសថា ខ្លួននឹងធ្វើការរំលាយគណបក្សចាប់ពីថ្ងៃនេះតទៅ ហើយបានអំពាវនាវឱ្យសមាជិក សមាជិការបស់ខ្លួន ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
មូលហេតុ នៃការរំលាយគណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ កម្ពុជាបច្ចុប្បន្ន មានសន្តិភាព ការអភិវឌ្ឍ និងអនាគត រុងរឿង ជាពិសេសកាលពីថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ ផលប្រយោជន៍របស់ជាតិជាធំ ។
ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូបរបស់ គណបក្សខ្មែស្រឡាញ់ជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញប្រកាសរួមអំពីការរំលាយគណបក្សរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយសារតែមិនចង់ប្រឆាំងជាមួយ សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសប្រកបដោយត្រឹមត្រូវនោះឡើយ ។
«ដូច្នេះពុំមានហេតុផលណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់ សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ»។ នេះជាការបញ្ជាក់របស់គណបក្សខ្មែរស្រឡាញ់ជាតិ ៕