ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបញ្ឈប់វប្បធម៌ស្តីបន្ទោសត្រូវចេះជួយគ្នាក្នុងគ្រាលំបាក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 12
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបញ្ឈប់វប្បធម៌ស្តីបន្ទោសត្រូវចេះជួយគ្នាក្នុងគ្រាលំបាក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបញ្ឈប់វប្បធម៌ស្តីបន្ទោសត្រូវចេះជួយគ្នាក្នុងគ្រាលំបាក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានក្រុមខ្លះចាំតែស្តីបន្ទោសទម្លាក់កំហុសលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់និងគ្រោះរាំងស្ងួតជាដើមថាបណ្តាមកពីកាប់ព្រៃឈើជាដើម។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ពុំមាននរណាម្នាក់អាចតថ្លៃជាមួយគ្រោះធម្មជាតិបានឡើយ ព្រោះទឺកជំនន់មានគ្រប់ប្រទេសមិនថាតែនៅកម្ពុជានោះទេ។ លោក បង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋពិតជាយល់ច្បាស់ណាស់អំពីបញ្ហាទាំងនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញមោទនភាពសារជាថ្មីចំពោះកងកម្លាំងសមត្ថកិច្ចដែលជួយអន្តរាគមន៍ទាន់ពេលវេលា នៅពេលដែលយើងមានបញ្ហា យើងមិនដែលរត់ចោលគ្នាទេ គឺយើងជួយគ្នាជានិច្ច៕

អត្ថបទទាក់ទង