ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន ស្នើសុំឱ្យអ្នកវិភាគដែលថាគ្រាន់មីននៅកម្ពុជាស្អុយខូចគុណភាពនោះទៅទស្សនានៅចំការមីនផ្ទាល់

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 189
លោក ហ៊ុន សែន ស្នើសុំឱ្យអ្នកវិភាគដែលថាគ្រាន់មីននៅកម្ពុជាស្អុយខូចគុណភាពនោះទៅទស្សនានៅចំការមីនផ្ទាល់ លោក ហ៊ុន សែន ស្នើសុំឱ្យអ្នកវិភាគដែលថាគ្រាន់មីននៅកម្ពុជាស្អុយខូចគុណភាពនោះទៅទស្សនានៅចំការមីនផ្ទាល់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឱ្យមានការកែតម្រូវជាបន្ទាន់ចំពោះអ្នកវិភាគមួយចំនួនដែលបានលើកឡើងថាគ្រាប់មីននៅកម្ពុជាស្អុយខូចគុណភាព ព្រមទាំងបានស្នើសុំឱ្យអ្នកបកស្រាយទាំងនោះធ្វើដំណើរទៅកាន់ចំការមីនផ្ទាល់តែម្តង ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សារធាតុផ្ទុះមិនចេះពុកផុយនោះទេ ហើយការឃោសនាថាមីនស្អុយខូចគុណភាពនោះ នឹងធ្វើឱ្យប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្នធ្វេសប្រហែលដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេជាក់ជាមិនខានឡើយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «ត្រូវមានការបកស្រាយកែតម្រូវ មិនចង់ឱ្យមានការប្រថុយប្រថានបកស្រាយខុសទេ ជីវិតមនុស្សមិនមែនលេងសើចនោះទេ»

អត្ថបទទាក់ទង