ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២២នាក់ និងជាសះស្បើយ១១នាក់

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 51

ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន២២នាក់ និងជាសះស្បើយចំនួន១១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩៖ សរុបចំនួន១៣៦,៤៧៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣០២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់ ៕