ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 67
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ បានថ្លែងអំពាវជាថ្មីម្តងទៀតចំពោះប្រជាពលរដ្ឋកម្ពុជានៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីកម្ពុជាទទួលបានសន្តិភាពនិងការអភិវឌ្ឍទៅមុខជាបន្តទៀត។

លោក​បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវរបស់នេះ​ពុំមែនជាការឃោសនាឡើយ ប៉ុន្តែលោក​ថ្លែង​ក្នុងនាមជានាយករដ្ឋមន្រ្តីដែលកើតឡើងដោយសារការបោះឆ្នោតគាំទ្ររបស់ប្រជាជនទូទៅចំពោះគណបក្សប្រជាជនកម្ពុជា៕

 

អត្ថបទទាក់ទង