ខ្មែរប៉ុស្ដិ៍ Close

ព័ត៌មាននានាពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 7
ព័ត៌មាននានាពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជា ព័ត៌មាននានាពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជា

យ៉ាងហោចណាស់មានព័ត៌មានជាង២០ប្រធានបទ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន មកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ។ នាយករដ្ឋមន្រ្តីជប៉ុន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក គីស៊ីដា ហ្វឺមីអូ បានអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។ លោកក៏បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់ អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិ នៅកម្ពុជា កាលពីប្រមាណ៣០ឆ្នាំមុនផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ កម្មវិធីសំខាន់ជាងគេ គឺជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឡើងរយៈពេលប្រមាណ២ម៉ោង នៅវិមានសន្តិភាព។ បញ្ហាជាច្រើនត្រូវបានពិភាក្សា ក្នុងនោះមានកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាក្នុងតំបន់ និងបញ្ហាពិភពលោក។

កម្ពុជា-ជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួម ២៤ចំណុច ដែលចំណុចសំខាន់ៗមានដូចជា ការទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន, ជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជន, ការសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តសាកល្បងមីស៊ីលបាលីស្ទីក របស់កូរ៉េខាងជើង ក៏ដូចជាជំរុញឱ្យប្រទេសពាក់ព័ន្ធរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រចិនខាងត្បូងជាដើម៕

ខាងក្រោមនេះជា ព័ត៌មាននានា ពាក់ព័ន្ធដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជា ដែលផ្សព្វផ្សាយនៅលើ Fresh News៖

  1. នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ
  2. នាយករដ្ឋមន្រ្តីជប៉ុន បន្តអញ្ជើញបំពាក់កម្រងផ្កា និងវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះបរមរតនកោដ្ឋ
  3. នាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងទស្សនាចេតិយ លោក Haruyuki Takata នៅវត្តតាំងក្រសាំង
  4. នាយករដ្ឋមន្រ្តីជប៉ុន បន្តដំណើរទៅគោរពវិញ្ញាណក្ខន្ធ លោក Atsuhiti Nakata មន្រ្តីជប៉ុនម្នាក់ទៀត ដែលពលីជីវិតក្នុងបេសកកម្ម អ៊ុនតាក់ កាលពី៣០ឆ្នាំមុន
  5. ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន បានចាប់ផ្តើមហើយ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចផ្លូវការនៅវិមានសន្តិភាព
  6. ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន បានបញ្ចប់ហើយ
  7. សម្តេចតេជោ ហ៊ុន សែន និង លោក គីស៊ីដា ហ្វឺមីអូ ធ្វើសន្និសីទរួមគ្នាបង្ហាញពីលទ្ធផលក្រោយបញ្ចប់ជំនួប
  8. កម្ពុជា-ជប៉ុន ចេញសេចក្តីថ្លែងការណ៍រួម ក្រោយបញ្ចប់ជំនួបរវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ
  9. នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន ជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជន
  10. មេដឹកនាំកំពូលកម្ពុជា-ជប៉ុន ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន
  11. នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខបន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចជាបន្តបន្ទាប់
  12. នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ឯកភាពគ្នាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បងមួយ មិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់មេគង្គ និងពិភពលោក
  13. សេចក្តីថ្លែងការណ៍រួម៖ នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន ជំរុញឱ្យប្រទេសពាក់ព័ន្ធរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រចិនខាងត្បូង
  14. សេចក្តីថ្លែងការណ៍រួម៖ មេដឹកនាំកម្ពុជា-ជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តសាកល្បងមីស៊ីលបាលីស្ទីក របស់កូរ៉េខាងជើង
  15. សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុនពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ជប៉ុន និងស្នើជួយលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុន ឱ្យមកវិនិយោគកម្ពុជាកាន់តែច្រើនថែមទៀត
  16. មេដឹកនាំកម្ពុជា-ជប៉ុន ទទួលស្គាល់ ការអភិវឌ្ឍប្រព័ន្ធទូទាត់ «បាគង» គាំទ្រដោយក្រុមហ៊ុនជប៉ុន ជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយនវានុវត្តន៍ ឈានមុខគេក្នុងតំបន់ និងពិភពលោក
  17. ជំនួបពិសេសទ្វេភាគី៖ សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុនបង្កើនកូតាទទួលយកពលករ និងកម្មសិក្សាការីកម្ពុជាបន្ថែមទៀត
  18. សន្និសីទព័ត៌មាន៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុនជួយទិញផលិតផលកសិកម្មកម្ពុជាឲ្យបានច្រើន
  19. នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ជប៉ុន ឡើងមួយកម្រិតទៀត
  20. នាយករដ្ឋមន្ដ្រីកម្ពុជា-ជប៉ុន ប្ដេជ្ញាចិត្តរួមគ្នាជាថ្មីក្នុងការរក្សានូវពិភពលោកមួយ ដែលគ្មានអាវុធនុយក្លេអ៊ែរ
  21. សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីជប់លៀងផ្លូវការជូន នាយករដ្ឋមន្រ្តីជប៉ុន ដែលបំពេញទស្សនកិច្ចនៅកម្ពុជា
  22. នាយករដ្ឋមន្រ្តីជប៉ុន បានចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ

Fresh News