ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ការអនុញ្ញាតឲ្យឈប់សម្រាកពេលនេះ ដោយសាររាជរដ្ឋាភិបាល បានគ្រប់គ្រងកូវីដ-១៩!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ការអនុញ្ញាតឲ្យឈប់សម្រាកពេលនេះ ដោយសាររាជរដ្ឋាភិបាល បានគ្រប់គ្រងកូវីដ-១៩! លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ការអនុញ្ញាតឲ្យឈប់សម្រាកពេលនេះ ដោយសាររាជរដ្ឋាភិបាល បានគ្រប់គ្រងកូវីដ-១៩!

ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសថា ការអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកកម្មករនិយោជិត ឈប់សម្រាក ជំនួសថ្ងៃបុណ្យចូលឆ្នាំ នៅពេលនេះ គឺដោយសារតែរាជរដ្ឋាភិបាល បានគ្រប់គ្រងជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យឈប់សម្រាក ៥ថ្ងៃ ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជំនួសថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសថា កាលពីខែមេសា ពេលចូលឆ្នាំ គឺមានអ្នកឆ្លងមិនដល់ ១០០នាក់ទេ។ តែពេលនេះ អ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា កើនដល់ជាង ២០០នាក់ តែហេតុអ្វីបានជាយើងឲ្យមន្ត្រីរាជការ បុគ្គលិកកម្មករនិយោជិត ឈប់សម្រាក? មូលហេតុដោយសារតែយើងបានគ្រប់គ្រងជំងឺកូវីដ-១៩ ហើយយើងក៏មិនមានការឆ្លងទៅតាមសហគមន៍ទេ។

សួនទឹក «ហ្គាឌិនស៊ីធី» គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញ។ សួនទឹក «ហ្គាឌិនស៊ីធី» ត្រូវបានបោះទុនវិនិយោគសរុបជាង ៤៤លានដុល្លារអាមេរិក។ សួនទឹកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ៨ហិកតា ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២០។

សួនទឹកហ្គាឌិនស៊ីធី មានឧបករណ៍ សម្រាប់លេងកម្សាន្តទាំងអស់ ចំនួន ៣៨ ដែលទាន់សម័យ និងមានគុណភាពល្អ ដោយបាននាំចូលពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ឧបករណ៍លេងកម្សាន្តទាំងនេះ ត្រូវបានរចនាឡើង សម្រាប់មនុស្សគ្រប់វ័យទាំងវ័យកុមារ ជំទង់ យុវវ័យ និងវ័យចំណាស់ផងដែរ ៕

អត្ថបទទាក់ទង