ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វិបត្តិកូវីដ-១៩ មិនអាចធ្វើឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួលរលំទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 7
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វិបត្តិកូវីដ-១៩ មិនអាចធ្វើឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួលរលំទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វិបត្តិកូវីដ-១៩ មិនអាចធ្វើឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួលរលំទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ មិនអាចសម្លាប់រដ្ឋាភិបាល ហ៊ុន សែន បានទេ បច្ចុប្បន្នកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន នៅតែបន្តទទួលបានការតម្លើងប្រាក់បៀវត្សរ៍ និងបន្តបើកបៀវត្សរ៍ពីរដងក្នុង ១ខែដ ដែល ដោយគ្មានការប្រែប្រួលឡើយ។ លោកនាយករដ្ឋមន្ត្រីបន្តថា បើអ្នកយល់ថា រដ្ឋាភិបាល ហ៊ុន សែន ដួលរលំ គឺអ្នកឯងកំពុងតែវង្វេងទិសទៅហើយ។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ទៅក្រុមប្រឆាំងថា គ្រាន់តែចំណូលពន្ធគយក្នុងដើមឆ្នាំ២០២០នេះ រដ្ឋប្រមូលបានចំនួន ១២០០លានដុល្លារដែរ វាគ្រាន់តែធ្លាក់ចុះក្នុងកម្រិតមួយ តែមិនទាន់គ្មានសាច់ប្រាក់អត់បើកបៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រូបង្រៀននោះទេ។ សម្តេចបញ្ជាក់ទៅក្រុមប្រឆាំងថា បើអ្នកឯងកំពុងវង្វេហើយ សូមអ្នកឯងវង្វេងតទៅទៀតចុះ បើឡប់ទៅហើយនោះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមួយកន្លែងថ្មីទៀត លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨៕

អត្ថបទទាក់ទង