ខ្មែរប៉ុស្ដិ៍ Close

កូនឈើចម្រុះចំនួន៤,៨១៥ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 45
កូនឈើចម្រុះចំនួន៤,៨១៥ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កូនឈើចម្រុះចំនួន៤,៨១៥ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានបន្តចែកចាយកូនឈើចម្រុះជិត៥ពាន់ដើមទៀតដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីយកទៅតាមទីវត្តអារាម សាលារៀន និងដីចម្ការផ្ទាល់ខ្លួន។ល។ កូនឈើដែលបានប្រគេន និងផ្តល់ជូននៅពេលនេះរួមមាន៖

– ប្រគេទកូនឈើជូនព្រះសង្ឃបារហេ ឆោម សារិន ព្រះចៅអធិការវត្តសុវណ្ណារាម ហៅវត្តតាម៉ូតមានជ័យ ចំនួន១,០០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តសុវណ្ណារាម និងសាលាបឋមសិក្សាតាម៉ូតមានជ័យ ស្ថិតក្នុងភូមិតាម៉ូតមានជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គគីរ២០០ដើម និងក្ងោកធំ១០០ដើម។

– ផ្តល់កូនឈើជូនលោក ឈិន តៃឈាង នាយកវិទ្យាល័យសម្តេចឪ ចំនួន៥៤០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវិទ្យាល័យនេះ ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ថ្កុល១០០ដើម ត្របែកព្រៃ៦០ដើម ឥន្ទនេល៦០ដើម ក្ងោកតូច១០០ដើម ក្ងោកធំ១០០ដើម ជើងគោ៦០ដើម និងស្រឡេវ៦០ដើម។

– ផ្តល់កូនឈើជូនលោក ហឿង ហួត នាយកសាលាបឋមសិក្សា សៀង ណាំ សណ្តាន់ ចំនួន៥៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលារៀននេះ ស្ថិតនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១៥០ដើម ធ្នង់១៥០ដើម បេង១០០ដើម ជើងគោ៥០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើជូនលោក សុស សុកាអ៊ី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន៣០០ដើម ដើម្បីយកទៅដាំលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិអមលាំង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម គ្រញូង៥០ដើម និងច្រេស៥០ដើម។

– ផ្តល់កូនឈើជូនអ្នកស្រី ស៊ួង យុអ៊ាន ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំ ចំនួន២៥០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិថ្មី ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន ធ្នង់១៥០ដើម គ្រញូង៥០ដើម និងច្រេស៥០ដើម។

– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងផ្នែកផ្សេងៗនៃអាជ្ញាធរជាតិអប្សរា ចំនួន៧៤៥ដើម ដើម្បីយកទៅដាំនៅបរិវេណខាងលិចប្រាសាទតាព្រហ្ម ខាងកើតត្រពាំងសេស ខាងកើតស្រះស្រង់ និងខាងលិចប្រាសាទអង្គរវត្ត។ កូនឈើទាំងនោះរួមមាន ធ្នង់២៧០ដើម បេង១៥០ដើម ច្រេស១១៥ដើម អង្កាញ់១៥០ដើម គគីរ៤៥ដើម និងរំដួល១៥ដើម។

– ផ្តល់កូនឈើជូនលោក ជួន ដាវិន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២៨០ដើម ដើម្បីយកទៅដាំនៅដីទំនេរក្នុងខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន ធ្នង់៩០ដើម ត្រាច១២០ដើម ស្រឡៅ៣០ដើម ពពេល២៥ដើម និងសុក្រំ១៥ដើម។

– ផ្តល់កូនឈើជូនលោក ធុន ប៊ុនថុន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្តស្ពង់ជុំ ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ច្រេស១០០ដើម ធ្នង់១០០ដើម កកោះ១០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើជូនតំណាងលោកវរសេនីយ៍ឯក លៀម ម៉ាឡា ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ចំនួន៣០០ដើម ដើម្បីយកទៅដាំបន្ថែមនៅក្នុងបរិវេណស្នាក់ការថ្មី ស្ថិតក្នុងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង១០០ដើម និងធ្នង់១០០ដើម។

– ផ្តល់កូនឈើជូនលោក ធន់ ចាន់ថា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅរាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម បេង៥០ដើម ធ្នង់៥០ដើម និងរំដួល៥០ដើម។

– ផ្តល់កូនឈើជូនលោក មាន លុជ្យ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២៥ដើម បេង២៥ដើម ឈើទាល២៥ដើម គគីរ២៥ដើម កកោះ២៥ដើម និងផ្តៀក២៥ដើម។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន