លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាបានត្រៀមជាស្រេច ចំពោះផលប៉ះពាល់ពីឥទ្ធិពលជំងឺកូរ៉ូណា Covid-19 លើសេដ្ឋកិច្ចជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួចរួចជាស្រេចសម្រាប់សង្គ្រោះសេដ្ឋកិច្ចជាតិ ដែលអាចរងផលប៉ះពាល់ពីឥទ្ធិពលជំងឺកូរ៉ូណា Covid-19 ។
លោកបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា បញ្ហាជំងឺកូរ៉ូណា (Covid-19) គឺជាបញ្ហាសកល ដែលបានប៉ះពាល់មិនត្រឹមតែកម្ពុជានោះទេ គឺពិភពលោកទាំងមូលដែលរងផលប៉ះពាល់ពីជម្ងឺនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាក៏បានត្រៀមខ្លួនចំពោះបញ្ហានេះ៕