ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកា៨០០លានរៀលទៀតដល់ខេត្តឧត្តរមានជ័យនិង២០០លានរៀលដល់ខេត្តបាត់ដំបងដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកា៨០០លានរៀលទៀតដល់ខេត្តឧត្តរមានជ័យនិង២០០លានរៀលដល់ខេត្តបាត់ដំបងដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកា៨០០លានរៀលទៀតដល់ខេត្តឧត្តរមានជ័យនិង២០០លានរៀលដល់ខេត្តបាត់ដំបងដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានផ្តល់ថវិកា៨០០លានរៀលទៀតសម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀតសម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកស្រី យក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។

លោកស្រី យក់ សម្បត្តិ បានពន្យល់បន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែងរៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀតដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រកខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀលសម្រាប់ខេត្តបាត់ដំបងគឺដើម្បីសម្រួលដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកស្រី បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាលខេត្តទាំងពីរភ្លាមៗតែម្តង។

បើតាមក្រសួងសុខាភិបាល រហូតដល់ពេលនេះ មានពលករជាង១,២ម៉ឺននាក់បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅខេត្តជាប់ព្រំដែនក្នុងប្រទេសកម្ពុជាបន្ទាប់ពីប្រទេសថៃមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍យ៉ាងគំហុកនៅខេត្តសាមុតសាខន ហើយបន្តរាលដល់ខេត្តមួយចំនួនជាប់ព្រំដែន៕

អត្ថបទទាក់ទង