ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា​នាំចេញ​ផ្លែ​ចេក​ស្រស់​ជាង១៤ ម៉ឺន​តោនទៅកាន់​ទីផ្សារ​ប្រទេស​ចិន​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
កម្ពុជា​នាំចេញ​ផ្លែ​ចេក​ស្រស់​ជាង១៤ ម៉ឺន​តោនទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ កម្ពុជា​នាំចេញ​ផ្លែ​ចេក​ស្រស់​ជាង១៤ ម៉ឺន​តោនទៅកាន់​ទីផ្សារ​ប្រទេស​ចិន​

បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​៤ខែ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំចេញ​ផ្លែ​ចេក​ស្រស់ប្រមាណ​ជាង១៦ ម៉ឺន៦​ពាន់​តោន ទៅ​ទីផ្សារ​ក្រៅប្រទេសក្នុងនោះ​ផ្លែ​ចេក​ស្រស់​ជាង១៤​ម៉ឺន ៤​ពាន់​តោន បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។​

​ទោះបី​ស្ថិតនៅក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​កម្ពុជា​នៅតែ​សម្រេច​ការ នាំចេញ​ផលិតផល​កសិកម្ម ក្នុង​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​រយៈពេល​៤ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​សម្រេច​ការនាំចេញ​ផលិតផល​កសិកម្ម ក្នុង​បរិមាណ​នាំចេញ​សរុប​ជាង៣​លាន៨​សែន​តោនជាមួយ នឹង​ទឹកប្រាក់​សរុប​ជាង២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់ថា កសិផល​សំខាន់ៗ ដែល​កម្ពុជា​នាំចេញ រួមមាន​៖ ផលិតផល​អង្ករ ត្រូវបាន​នាំចេញ​ក្នុង​បរិមាណ​សរុប​ជាង១៩​ម៉ឺន​តោន ស្រូវ​នាំចេញ​ជាង១​លាន​តោន ខណៈ​ផលិតផល​កសិផល​ក្រៅពី​អង្ករ និង​ស្រូវ​មាន​ចំនួន​ជាង ២​លាន៨​សែន​តោនដែល​គិត​ជា​តម្លៃ​នៃ​ការនាំចេញ​សរុប ជិត​២​ពាន់​លាន​ដុល្លារក្នុងនោះ​តម្លៃ​នាំចេញ​អង្ករ​ជាង ១៦១​លាន​ដុល្លារ ខណៈដែល​ស្រូវ​មានតម្លៃ​ជាង ២២១​លាន​ដុល្លារ និង​ផលិតផល​ក្រៅពី​អង្ករ និង​ស្រូវ​មានតម្លៃ​ជាង១​ពាន់៥០០​លាន​ដុល្លារ​៕​