ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ថ្លែងពីគោលបំណងសំខាន់ដែលទៅបំពេញទស្សនៈកិច្ចនៅឧបទ្វីបកូរ៉េ គឺបង្រួបបង្រួម «រដ្ឋពីរ ជាតិមួយ»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 699
    សម្តេចតេជោ ហ៊ុន សែន ថ្លែងពីគោលបំណងសំខាន់ដែលទៅបំពេញទស្សនៈកិច្ចនៅឧបទ្វីបកូរ៉េ គឺបង្រួបបង្រួម «រដ្ឋពីរ ជាតិមួយ»សម្តេចតេជោ ហ៊ុន សែន ថ្លែងពីគោលបំណងសំខាន់ដែលទៅបំពេញទស្សនៈកិច្ចនៅឧបទ្វីបកូរ៉េ គឺបង្រួបបង្រួម «រដ្ឋពីរ ជាតិមួយ»

    ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធស្ពាន ៧កន្លែងក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងថា គោលបំណងសំខាន់របស់សម្តេចទៅកូរ៉េនាពេលកន្លងទៅថ្មីៗនេះ គឺមិនមែនត្រឹមតែការទៅទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ប៉ុណ្ណោះទេ ប៉ុន្តែគោលបំណងគឺដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយស្តីពីបញ្ហាដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលសម្តេចបានដាក់ចេញនូវទស្សនៈទានមួយគឺ «ប្រទេសពីរ ប្រជាជាតិតែមួយ» ដែលបញ្ហាឧបទ្វីបកូរ៉េនាពេលនេះកំពុងតែមានភាពតានតឹងខ្លាំង។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចំពោះពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ មិនមែនបានមកដោយការយកថវិកាទៅទិញនោះទេ ហើយគណៈកម្មាធិការសន្តិភាព ក៏មិនមែនផលិតពានរង្វាន់សន្តិភាព សម្រាប់លក់ដូរនោះដែរ។ ជុំវិញបញ្ហានេះ សម្តេចស្នើសុំជនអគតិឈប់យល់ច្រឡំបន្តទៀត។

    បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មធិការសន្តិភាព សម្រេចប្រគល់ពានរង្វាន់សន្តិភាពជូនសម្តេច មូលហេតុចម្បងគឺ សម្តេចបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រជាជន ហើយក្រោមម្លប់សន្តិភាព បានធ្វើឱ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ដែលនេះជាការការពារសន្តិភាពប្រទេសខ្លួនឯងផង និងចូលរួមការពារសន្តិភាពសកលលោកផងដែរ៕

    អត្ថបទទាក់ទង