ខ្មែរប៉ុស្ដិ៍ Close

TikTok របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានអ្នក Follower ១លាននាក់ហើយ និងមានអ្នក Like ជាង២៣លាន

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 326
TikTok របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានអ្នក Follower ១លាននាក់ហើយ និងមានអ្នក Like ជាង២៣លាន TikTok របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានអ្នក Follower ១លាននាក់ហើយ និងមានអ្នក Like ជាង២៣លាន

 

(ភ្នំពេញ)៖ គិតរហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ TikTok ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានអ្នកតាមដាន (Follower) កើនដល់១លាននាក់ហើយ ខណៈដែលមានអ្នក Like ជាង២៣លាននាក់។

បណ្តាញ TikTok ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចាប់ផ្តើមប្រើប្រាស់កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំមកហើយ។

TikTok ជាបណ្តាញសង្គមដ៏ពេញនិយមមួយរបស់ពិភពលោក នាពេលបច្ចុប្បន្នដោយបណ្តាញសង្គមនេះផ្តោតសំខាន់លើការផ្សព្វផ្សាយជាវីដេអូ ក្នុងចំណោមអ្នកប្រើប្រាស់។ ក្រៅពីមានបណ្តាញ TikTok សម្តេចតេជោ ហ៊ុន សែន ក៏មានបណ្តាញ Telegram, Facebook, X, YouTube ព្រមទាំង Website ផងដែរ៕

អត្ថបទទាក់ទង