ខ្មែរប៉ុស្ដិ៍ Close

ចំនួនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្តមានការកើនឡើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 33
ចំនួនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្តមានការកើនឡើង ចំនួនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្តមានការកើនឡើង

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តវឌ្ឍនភាព តាមរយៈការចូលរួមដោយស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងពីសំណាក់ប្រជាពលរដ្ឋ ដោយក្នុងនោះ ប្រជាពលរដ្ឋចំនួន ១៤ ៣៥៨ ៨៥៤នាក់ បានចាក់ដូសមូលដ្ឋាន ហើយចំនួន ៥ ៧២៥ ២១៥នាក់ បានចាក់ដូសទី៣ និងចំនួន ៤៧៧ ២៨២នាក់ បានចាក់ដូសទី៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០៤ ៥០៧ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៥៥ ៩៣៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.០៥% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៩ ២៦៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤២ ៧៥៨ នាក់ ដែលស្មើនឹង ៩៩.៥៦% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១១ ១១៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២៣ ២៧៩ នាក់ ដែលស្មើនឹង ១០៥.៩៩% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៣ ៩៦៥ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៧ ៩៣៨ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.៤៦%។

សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសវិញ សម្រេចចាក់បានចំនួន ៨៩.៧៤% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ ដែលនេះជាស្ថិតិមួយ ដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

អត្ថបទទាក់ទង