ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ សម្រេចបានជាង ៥លាននាក់ គិតត្រឹមថ្ងៃទី២០ ខែមករា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 47
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ សម្រេចបានជាង ៥លាននាក់ គិតត្រឹមថ្ងៃទី២០ ខែមករា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ សម្រេចបានជាង ៥លាននាក់ គិតត្រឹមថ្ងៃទី២០ ខែមករា

ថ្នាក់ដឹកនាំ ក្រុមជួរមុខ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា បាននិងកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដើម្បីបង្កើនអង្គបដិបក្ខការពារខ្លួនបន្ថែមទៀត ដោយក្នុងនោះ អ្នកចាក់ដូសទី៣ មានចំនួន ៥,០៧៣,២៦៥នាក់ និងអ្នកចាក់ដូសទី៤ មានចំនួន ២០៤,៧៣០នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។

សម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០,១៨៦,៣៨៥នាក់ បានចាក់ដូសទី១ និងចំនួន ៩,៨៣៥,៥៣៣នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៨៦% នៃប្រជាជនគោលដៅសរុប ១០លាននាក់។-

ដោយឡែកចំពោះក្រុមមនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១,៨១៥,៩១០នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១,៧៣៦ ២៩៤នាក់ ដែលស្មើនឹង ៩៩.៣៧% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២,០០៦,០៧៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១,៩១៥,៣៨៥នាក់ ដែលស្មើនឹង ១០៥.៧៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។

ចំពោះកុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៨,១៤២នាក់ សម្រាប់ដូសទី១ និងចំនួន ២៤០,៨៧៧នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៤.៥៤%។

បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចបាន ៨៩.៥៤% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕ AKP

អត្ថបទទាក់ទង