ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បើកឱកាសឱ្យបណ្តាបក្សនយោបាយ ធ្វើសកម្មភាពរបស់គេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 13
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បើកឱកាសឱ្យបណ្តាបក្សនយោបាយ ធ្វើសកម្មភាពរបស់គេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បើកឱកាសឱ្យបណ្តាបក្សនយោបាយ ធ្វើសកម្មភាពរបស់គេ

ក្នុងនាមជាគណបក្សកាន់អំណាច ដឹកនាំរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «គណបក្សប្រជាជនត្រូវការឈ្នះឆ្នោត ក៏ប៉ុន្តែក្នុងនាមជាគណបក្សកាន់កាប់រដ្ឋាភិបាល យើងត្រូវតែបង្កលក្ខណឱ្យគេតាមរយៈតួនាទីរបស់ថ្នាក់រដ្ឋបាលជាថ្នាក់ខេត្ត ជាថ្នាក់ស្រុក ឬក៏ដល់ថ្នាក់ភូមិឃុំ ទៅតាមរយៈនេះ យើងមិនអាចនឹងបើកឱ្យមានការប្រកួតប្រជែងដោយសេរីទេ បើសិនជាយើងរារាំងដំណើរឆ្ពោះរបស់មេដឹកនាំបណ្តាគណបក្សទៅជួបសមាជិក សមាជិកា ឬអ្នកគាំទ្ររបស់គេ ឬក៏ការគេត្រូវការនិយាយ ធ្វើនេះ-ធ្វើនោះ»។

យោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមាន ២០គណបក្សនយោបាយហើយដែលចុះឈ្មោះរួចរាល់ក្នុងការចូលរួមការបោះឆ្នោតសាកលនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឆាប់ៗនេះ ហើយនាពេលបច្ចុប្បន្ននេះគណបក្សនយោបាយចំនួន ១៥កំពុងតែពិនិត្យ ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីបានប្រកាសថា «ខ្ញុំមានចេតនា និងខ្ញុំប្រកាសថា ខ្ញុំមានលទ្ធភាព និងមានកម្លាំងធ្វើយ៉ាងតិច ១០ឆ្នាំទៀត សម្រាប់ក្នុងតំណែងនាយករដ្ឋមន្ត្រី»។

លោកនាយករដ្ឋមន្ត្រីបានបន្តថា «ឥឡូវនេះបណ្តាបក្សនយោបាយគេនឹងបន្តដើរទៅជួបសកម្មជនរបស់គេនៅតាមទីកន្លែងនានា ក៏ត្រូវបន្តលក្ខណៈឱ្យគេ ព្រោះមិនទាន់ដល់ពេលយុទ្ធនាការនោះទេ ក៏ប៉ុន្តែបក្សនយោបាយនានាគេក៏មានសិទ្ធិដើម្បីនឹងទៅជួបសកម្មជនរបស់គេនៅកន្លែងនេះ និងនៅកន្លែងនោះយើងមិនត្រូវរារាំង បង្កើតនូវឧបសគ្គណាមួយសម្រាប់គណបក្សនយោបាយក្នុងការទៅជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិការរបស់គេនោះទេ»។

លោក ហ៊ុន សែន ថ្លែងដូចនេះ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាមខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់៕

អត្ថបទទាក់ទង