ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំទាំងអស់ដែលតែងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំទាំងអស់ដែលតែងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំទាំងអស់ដែលតែងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់និយាយជារួម និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំនិយាយដោយឡែកដែលតែងតែផ្តល់ការគាំទ្រតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិកន្លងមកដើម្បីលោកបានក្លាយជានាយករដ្ឋមន្រ្តីបន្តដឹកនាំកសាងអភិវឌ្ឍជាតិជាបន្តទៀត។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺជាការបោះឆ្នោតឱ្យខ្លួនឯង និងបោះឆ្នោតដើម្បីសន្តិភាពនិងការអភិវឌ្ឍជាបន្តទៀត៕

អត្ថបទទាក់ទង