ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានស្មារតីគោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន និងសុខភាព ក្នុងឱកាសប្រារព្ធពិធីចូលឆ្នាំថ្មី ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 807
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានស្មារតីគោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន និងសុខភាព ក្នុងឱកាសប្រារព្ធពិធីចូលឆ្នាំថ្មី ខាងមុខនេះសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានស្មារតីគោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន និងសុខភាព ក្នុងឱកាសប្រារព្ធពិធីចូលឆ្នាំថ្មី ខាងមុខនេះ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំនេះជាឆ្នាំឆ្លូវ ហើយជិតដល់ពេលទទួលទេវតាឆ្នាំថ្មី គឺឆ្នាំខាល ដែលជាប្រពៃណីខ្មែរ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ ត្រូវបានផ្អាក់អស់រយៈពេល ២ឆ្នាំមកហើយ នៅឆ្នាំ២០១៩-២០២០ តែដល់ឆ្នាំក្រោយៗមក ប្រជាជនបានទទួលការចាក់ថ្នាំវ៉ាក់សាំងការពារ បានគ្រប់ៗគ្នា រហូតដល់កុមារ ដែលគ្រប់អាយុអាចចាក់ថ្នាំវ៉ាក់សាំងបានផងដែរ ទោះបីមានភាពសាំក្នុងសហគមន៍ក៏ពិតមែន តែវិធានការការពារ (៣កុំ ៣ការពារ) នៅបន្តគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥១ (ឧដុង្គ-ថ្នល់ទទឹង) ដែលមានប្រវែង ៣៧,៨៨ គីឡូម៉ែត្រ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្នុងឱកាសឆ្នាំថ្មី ឆ្នាំខាល ជាឆ្នាំដែលទេវតាស្លូតបូត មិនកាចទៅចុះ ហើយសម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋ មានភាពសប្បាយរីករាយក្នុងឱកាសបើកដំណើរការប្រារព្ធពិធីចូលឆ្នាំខ្មែរ ទៅតាមលទ្ធភាពមានរៀងៗខ្លួន ជាពិសេសសូមបើកបរដោយការគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់ និងរក្សាអនាម័យអោយបានស្អាតនៅទីកន្លែងកំសាន្តនានាប្រកបដោយបរិស្ថានល្អ៕

អត្ថបទទាក់ទង