ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 31
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី

នៅព្រលប់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer ចំនួនជាង ២.៣៥លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។

វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២៦ ខែធ្នូនេះមានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។ នៅក្នុងឱកាសទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

  1. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំង ដល់ប្រទេសកម្ពុជា
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ-១៩ ចំនួន១៥ករណី ដែល១៥ករណីនេះជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង»
  5. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ប៉ុន្តែសម្តេចថា មេរោគនេះមិនកាចសាហាវដូចដែលតានោះទេ
  6. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ នៅតែអនុញ្ញាតឱ្យប្រឡង ប៉ុន្តែប្រឡងនៅដាច់ដោយឡែក
  7. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការផិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាល។

Fresh News

អត្ថបទទាក់ទង