ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដែលអង់គ្លេសបរិច្ចាគដល់កម្ពុជា នឹងដឹកមកដល់នៅថ្ងៃទី ៤ ខែសីហា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 34
វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដែលអង់គ្លេសបរិច្ចាគដល់កម្ពុជា នឹងដឹកមកដល់នៅថ្ងៃទី ៤ ខែសីហា វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដែលអង់គ្លេសបរិច្ចាគដល់កម្ពុជា នឹងដឹកមកដល់នៅថ្ងៃទី ៤ ខែសីហា

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងនៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាម២០២១ នេះថា វ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ដែលអង់គ្លេសប្រកាសបរិច្ចាគដល់កម្ពុជា គឺនឹងដឹកមកដល់នៅថ្ងៃទី ៤ ខែសីហា ខាងមុខនេះហើយ។ វ៉ាក់សាំងដែលនឹងមកដល់នេះ បូករួមនិងវ៉ាក់សាំងដែលជាជំនួយរបស់មិត្តជប៉ុន នឹងត្រូវប្រើសម្រាប់ជាដូសទី ៣ និងសម្រាប់ចាក់ជូនដល់អ្នកធ្វើការជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

អត្ថបទទាក់ទង