ខ្មែរប៉ុស្ដិ៍ Close

កីឡដ្ឋានស្តង់ដារអន្តរជាតិខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់នាពាក់កណ្ដាលឆ្នាំ២០២២ ស្របពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 57

កំពង់ស្ពឺ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់មណ្ឌលកីឡាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។

ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺសាងសង់តាមលក្ខណៈបច្ចេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងណាហ្គា វើលបេះដូងសប្បុរស រួមទាំងពីសំណាក់សប្បុរសជននានាដ៏ទៃទៀត។

កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង២លាន ដុល្លារអាមេរិក មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

អត្ថបទទាក់ទង