ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានសុខាភិបាល ពិសេស ៣កុំ និង ៣ការពារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 70
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានសុខាភិបាល ពិសេស ៣កុំ និង ៣ការពារ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានសុខាភិបាល ពិសេស ៣កុំ និង ៣ការពារ

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានបន្តអំពាវនាវជាថ្មីទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធានសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធាន ៣កុំ និង ៣ការពារ ទោះជាកម្ពុជាមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្តី។

សម្តេចតេជោ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ ដែលប្រជាពលរដ្ឋកម្ពុជា បានចូលរួមយ៉ាងសស្រាកសស្ត្រាំក្នុងការទៅទទួលយកការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា រហូតឈានដល់បានចាក់ដូសទី៣ ដែលជាដូសជំរុញថែមទៀតផង។ ទន្ទឹមគ្នានេះ កុមារតូចៗ ដែលគ្រប់អាយុអាចចាក់បាន ក៏ទទួលបានថ្នាំវ៉ាក់សាំងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនដឹងថា ជំងឺកូវីដ-១៩ វាផុតរលត់នៅពេលណានោះទេ យើងមានតែខិតខំស្វះស្វែងរកជំនួយពីបណ្តាប្រទេសជាមិត្ត ជាពិសេស មិត្តចិន សម្រាប់ទុកក្នុងស្តុកឱ្យមានក្នុងឃ្លាំង ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នេះជាវិធានការដ៏កក់ក្តៅ សម្រាប់ទុកបង្ការ ការពារសុខភាពប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង