ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានី និងខណ្ឌនានា ត្រូវពិនិត្យមើលបញ្ហាផ្លូវ និងលូ ដែលខូចខាតត្រូវជួសជុលឡើងវិញ កុំទុកឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 165
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានី និងខណ្ឌនានា ត្រូវពិនិត្យមើលបញ្ហាផ្លូវ និងលូ ដែលខូចខាតត្រូវជួសជុលឡើងវិញ កុំទុកឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានី និងខណ្ឌនានា ត្រូវពិនិត្យមើលបញ្ហាផ្លូវ និងលូ ដែលខូចខាតត្រូវជួសជុលឡើងវិញ កុំទុកឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការតំឡើងតំណែង និងតួនាទីនៅមូលដ្ឋាន មិនមែនយកមកអង្គុយលេងនោះទេ ពោលគឺមានការងាររាប់រយជំពូកដែលត្រូវបំពេញជូនប្រជាពលរដ្ឋ។

សម្តេចបានបន្តថា ពាក់ព័ន្ធ នឹងបញ្ហាផ្លូវថ្នល់ សម្តេចធ្លាប់បានក្រើនរំលឹកថា មិនត្រូវប្រចាំគ្នា ឬក៏ចាំក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ ខាងក្រុង ខាងខណ្ឌក៏ដូចគ្នា ត្រូវនាំគ្នាមើលផ្លូវ  កុំមើលតែលើត្រូវមើលក្រោមផង ត្រូវតែជួសជុលផ្លូវដើម្បីកុំឱ្យខូចខាតច្រើនឡើងៗ ពីតូចទៅធំឡើងៗនិងត្រូវហាមឃាត់ ដាក់ពិន័យអ្នកដឹកលើសទម្ងន់ និងបើកបរលើសល្បឿនផងដែរ។

សម្តេចបានមានប្រសាសន៍ថា ការតែងតាំងបន្ថែមអភិបាលរង ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់នោះ គឺដោយសារមានការងារច្រើនណាស់ នៅមូលដ្ឋានដែលត្រូវធ្វើ ដូច្នេះបើមិនធ្វើទេសម្តេចនឹងដកចេញវិញភ្លាម មិនទុកទេ៕

អត្ថបទទាក់ទង