ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលតែងគាំទ្រគណបក្សប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 41
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលតែងគាំទ្រគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលតែងគាំទ្រគណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យដែលតែងគាំទ្រ និងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេសកម្ពុជារហូតមកដល់ពេលនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាសដែលលោកនិងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកមានមហិច្ឆិតាក្នុងការបន្តដឹកនាំប្រទេសរហូតដល់ឆ្នាំ២០២៨ ឬក្រោយឆ្នាំ២០២៨ ដូចនេះលោកសង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់នឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ និងឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាបន្តទៀត៕

អត្ថបទទាក់ទង