ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 147
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី អ៊ឹម សុវណ្ណ ភរិយាសពលោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង០៥៖៤៥នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ក្នុងសារលិខិតនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ ព្រោះថាការបាត់បង់លោកព្រឹទ្ធចារ្យ នាដកោសល្យវដ្ដី គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលារួមចំណែក លើកស្ទូយវិស័យសិល្បៈវប្បធម៌ជាតិពេញមួយជីវិតរបស់លោក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធចារ្យ នាដកោសល្យវដ្ដី សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង