ខ្មែរប៉ុស្ដិ៍ Close

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តជំពូវន្ត(ហៅវត្តត្រពាំងព្រីង) ស្រុកជុំគីរី ខេត្តកំពត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 37
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តជំពូវន្ត(ហៅវត្តត្រពាំងព្រីង) ស្រុកជុំគីរី ខេត្តកំពត ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តជំពូវន្ត(ហៅវត្តត្រពាំងព្រីង) ស្រុកជុំគីរី ខេត្តកំពត

កំពត៖ នៅភូមិឈើទាល ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត នៅថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តជំពូវន្ត (ហៅវត្តត្រពាំងព្រីង) ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយ ខេត្តកំពត ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងមានការអញ្ជើញចូលរួមអបដំណើរដោយ លោក អ៊ឹង ម៉េងហួរ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ គណបក្សប្រជាជនកម្ពុជាខេត្តកំពត លោកស្រី អ៊ុន សុគន្ធា លោក នឹម ច័ន្ទតារា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត និងលោក លោកស្រី ព្រមទាំងសប្បុរសជនប្រជាពលរដ្ឋ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាង២០០០នាក់។

លោកទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំង ប្រជាពលរដ្ឋ ក្នុងខេត្តកំពតទាំងមូលនាឱកាសដ៏វិសេសវិសាលនេះ និង បានថ្លែងនូវការកោតសរសើរចំពោះការខិតខំយកចិត្តទុកដាក់កសាងនូវសមិទ្ធផល និងអំពើល្អរបស់មន្ត្រីថ្នាក់មូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ពិសេស ចូលរួមកសាងនូវសមិទ្ធផលនានានៅក្នុងមូលដ្ឋានធ្វើអោយមានការរីកចម្រើនឆ្លើយតបនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោកទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ក៏បានបន្តលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ការអភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋ ហើយនៅជាប់ជាមួយនឹងប្រជាពលរដ្ឋ និងជាគណបក្ស ដែលជួយសង្គ្រោះប្រជាជន និង សង្គមជាតិពីសង្គ្រាមពីរបបប្រល័យពូជសាសន៍ និងរហូតមកដល់សព្វថ្ងៃនេះបាននាំមកនូវសុខសន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេរីភាព ប្រជាធិបតេយ្យ បានពេញលេញបរិបូរណ៍លើផ្ទៃប្រទេស ជាមួយនឹងការអភិវឌ្ឍ លើគ្រប់វិស័យជាក់ស្តែងដូចជាពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តជំពូវន្ត (ហៅវត្តត្រពាំងព្រីង) នេះតែម្តង សម្រាប់អោយបងប្អូនប្រជាពលរដ្ឋគោរព ប្រតិបតិ្ត សាសនាតាមជំនឿរៀងៗខ្លួន។

ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ជីវភាពក៏មានការរីកចម្រើនសប្បូរសប្បាយពីទីក្រុងរហូតដល់ទីជនបទ។ ទាំងនេះគឺបានកើតចេញពីការដឹកនាំល្អ ធ្វើនូវអំពើល្អប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ដើរលើផ្លូវត្រូវរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ហើយសមិទ្ធផលទាំងនេះគឺយើងបានមកពីការប្តូរញើសឈាមស្វែងរកដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ។

ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តចូលរួមកសាងនូវអំពើល្អបម្រើជូនប្រជាពលរដ្ឋ និងថែរក្សាសន្តិភាពអោយនៅគង់វង្សដើម្បីធ្វើដំណើររួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិសម្រាប់អនាគតយើងកូនចៅយើងទាំងអស់គ្នាកាន់តែមានជីវភាពធូរធារីកចម្រើនទៅមុខបន្តទៀត ដែលតាមរយះនេះ យើងទាំអស់គ្នាត្រូវនាំគ្នាទៅបោះឆ្នោតដែលខិតចូលមកដល់នាពេលបន្តិចទៀតនេះ និងបោះឆ្នោតអិយត្រូវ បោះជូនញណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានឧបត្តម្ភថ្លៃល្ខោនបាសាក់ និងជូនដល់វត្ត២០លានរៀល រណ្តៅសីមា៨ទិស ក្នុងមួយទិស៥០ម៉ឺនរៀល និងឧបត្ថម្ភកងកំលាំងសន្តិសុខចំនួន១៤០ម៉ឺនរៀល ឧបត្ថម្ភបច្ច័យដល់វត្តថ្មអាង៤លានរៀលចាក់ដីផ្លូវចូល ចាក់ដីមុខសាលាបឋមសិក្សាជម្ពូវ័ន្ត ៤,៥លានរៀល ឧបត្ថម្ភយាយជីតាជី១០០នាក់ ក្នុងម្នាក់ៗខោអាវ១សំរាប់ និងថវិកា ១០០០០រៀល ជួយសាងសង់អាគារសិក្សា១ខ្នង ៥បន្ទប់នៅសាលាបឋមសិក្សាភូមិថ្មី ឃុំជម្ពូរវន្ត័ និងរាប់បាត ព្រះសង្ឃ១០៨អង្គ ស្លាដក់ចំនួន១ ឃីត១កញ្ចប់ប្រាក់៤០០០០រៀល ក្នុង១អង្គផងដែរ ៕

អត្ថបទទាក់ទង