សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធសាស្ត្រចតុកោណអនុវត្តបានល្អ គឺអាស្រ័យលើប្រសិទ្ធភាពការងាររបស់មន្ត្រី
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានកន្លែងការងារ(ទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថ្មី)ល្អហើយ តែបើយើងជាមន្ត្រីខិតខំប្រឹងប្រែងធ្វើការថែមទៀតនោះ ជាការប្រសើរណាស់។ សម្តេចតេជោ បានរំលឹកថា យុទ្ធសាស្ត្រចតុកោណអនុវត្តបានល្អ គឺអាស្រ័យលើប្រសិទ្ធភាពការងាររបស់មន្ត្រីខិតខំប្រឹងប្រែងធ្វើការងារឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃ ច័ន្ទ ទី៨ ខែវិច្ឆិការ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងមុខហ្រ្គេនស៊ីធី
សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍ការបូកដកលេខថា ដើម្បីគណនាផលចំណេញ និងខាត គឺទីកន្លែងធ្វើការល្អហើយគ្មានប្រសិទ្ធភាពការងារ នាំឲ្យលទ្ធផលទទួលបានស្មើនឹងសូន្យ តែបើទីកន្លែងធ្វើការល្អ ហើយធ្វើការមានប្រសិទ្ធភាព នាំឲ្យលទ្ធផលទទួលបាន គឺមានប្រយោជន៍ដល់សង្គមជាតិ៕