ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកដែលប្រកាសផ្តាច់ខ្លួន ពីជនក្បត់ជាតិ៣ជំនាន់ អាចត្រូវបានលើកលែងទោស 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 56
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកដែលប្រកាសផ្តាច់ខ្លួន ពីជនក្បត់ជាតិ៣ជំនាន់ អាចត្រូវបានលើកលែងទោស  សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកដែលប្រកាសផ្តាច់ខ្លួន ពីជនក្បត់ជាតិ៣ជំនាន់ អាចត្រូវបានលើកលែងទោស 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកទាំងឡាយដែលប្រកាសផ្តាច់ខ្លួនឬបំបែកខ្លួនពីជនក្បត់ជាតិ៣ជំនាន់ អាចត្រូវបានលើកលែងទោស។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នកដែលពាក់ព័ន្ធជាមួយជនក្បត់ជាតិ៣ជំនាន់ ឆាប់ចាកចេញពីជននោះ កុំចូលរួមក្នុងមនោគមវិជ្ជាជ្រុលនិយមផ្តួលរំលំរាជរដ្ឋាភិបាលឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានជាថ្មីម្តងទៀត បើសិនមានចលនាចូលរួមជាមួយជនក្បត់ជាតិ៣ជំនាន់ នឹងមិនលើកលែងឱ្យជាដាច់ខាត ពោលគឺ ងើបមួយវ៉ៃមួយ៕

អត្ថបទទាក់ទង