ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋខ្មែរភ័យខ្លាចជំងឺកូរ៉ូណា ដោយសារមានពួកជនអគតិញុះញង់លើបណ្តាញសង្គមហ្វេសប៊ុក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋខ្មែរភ័យខ្លាចជំងឺកូរ៉ូណា ដោយសារមានពួកជនអគតិញុះញង់លើបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋខ្មែរភ័យខ្លាចជំងឺកូរ៉ូណា ដោយសារមានពួកជនអគតិញុះញង់លើបណ្តាញសង្គមហ្វេសប៊ុក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ជំងឺកូរ៉ូណា មិនទាន់ឆ្លងមកប្រជាពលរដ្ឋកម្ពុជានោះទេ តែពលរដ្ឋភ័យខ្លាចដោយសារមកពីពួកអគតិ និងជនខិលខូចមួយចំនួនបំផុសចលនានិងបង្កើតសារញុះញង់អំពីជំងឺនេះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។

ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរចំពោះក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចាត់វិធានការណ៍ទប់ស្កាត់ចំពោះការរីករាលដាលនៃជំងឺនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា កាលពីមុន ប្រជាពលរដ្ឋនាំគ្នាពាក់ម៉ាស់គ្រប់គ្នាដែលជាមូលហេតុធ្វើឱ្យម៉ាស់ឡើងថ្លៃ ប៉ុន្តែបន្ទាប់ពីការចេញធ្វើសន្និសីទរបស់លោកពាក់ព័ន្ធនឹងជំងឺនេះ ឃើញថាស្ថានភាពមានការធម្មតាវិញ តួយ៉ាងដូចកម្មវិធីនៅពេលនេះគឺពុំឃើញមានប្រជាពលរដ្ឋពាក់ម៉ាស់ទៀតឡើយ៕

អត្ថបទទាក់ទង