ខ្មែរប៉ុស្ដិ៍ Close

ទិដ្ឋភាពដ៏ស្រស់ស្អាតនៃរបាំ​បុរាណ​ខ្មែរ​ នៅទឹក​ដី​ប្រទេសបារាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 91
ទិដ្ឋភាពដ៏ស្រស់ស្អាតនៃរបាំ​បុរាណ​ខ្មែរ​ នៅទឹក​ដី​ប្រទេសបារាំង ទិដ្ឋភាពដ៏ស្រស់ស្អាតនៃរបាំ​បុរាណ​ខ្មែរ​ នៅទឹក​ដី​ប្រទេសបារាំង

​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​មោទកភាព​បំផុត ដែល​សិល្បករ​ខ្មែរ​បាន​បាន​ចេញ​ទៅ​សម្ដែង​ក្នុង​ប្រទេសបារាំង ដើម្បីបង្ហាញ​ពី​សិល្បៈវប្បធម៌​ជាតិ​។

​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​ ប្រមូល​ផ្តុំ​ដោយ​នាដកា​ និង​សិល្បករ​ចំណាន​ៗ​ចូល​រួម​សម្ដែង​ និង​បាន​​បង្ហាញ​ក្បាច់​រាំ​​យ៉ាង​ល្អ​ឯក​នៅ​មុខ​ Tour Eiffel  និង Musée du Louvre ដែល​ជា​តំបន់​ដ៏ល្បី​ល្បាញ​ក្នុង​ប្រទេស​បារាំង​។

រូបភាព Page Chap Chamroeun Tola

​ជា​ពិសេស​ ក្នុង​ការ​​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​​ប្រទេសនេះ​ជា​ព្រះ​រាជ​កិច្ច​របស់​សម្ដេចព្រះរៀម​​​ បុប្ផា​ទេ​វី​​។ ​តាម​រៀប​រាប់​របស់ លោក​ ព្រឿង​ ឈាង ​កន្លងមក​ ​ការ​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​នេះ​មាន​មាន​សិល្បករ​ទាំង​​អស់​ចំនួន​ជាង៤០​នាក់​ ។

ការ​ចេញ​ទៅ​សម្តែង​របាំព្រះរាជទ្រព្យក្នុងអំឡុង ១០០ឆ្នាំមុន នៅ​ក្រៅ​ប្រទេស​ មាន​ប្រទេស បារាំង និង​ស្វីស​ជាដើម​ គឺ​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ ឆ្នាំ​២០១៨ ​ទើប​ត្រលប់​មក​កម្ពុជា​វិញ៕



ពីមុខ អគារ Musée du Louvre



ពីមុខ អគារ Musée du Louvre



រូបភាព Page Chap Chamroeun Tola

អត្ថបទទាក់ទង