ខ្មែរប៉ុស្ដិ៍ Close

រយៈពេល ៩ខែ ក្នុងឆ្នាំ២០១៨នេះ រមណីយដ្ឋានអង្គររកចំណូលបានជាង៨០លានដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 29
រយៈពេល ៩ខែ ក្នុងឆ្នាំ២០១៨នេះ រមណីយដ្ឋានអង្គររកចំណូលបានជាង៨០លានដុល្លារ រយៈពេល ៩ខែ ក្នុងឆ្នាំ២០១៨នេះ រមណីយដ្ឋានអង្គររកចំណូលបានជាង៨០លានដុល្លារ

រយៈពេល៩ខែ ក្នុងឆ្នាំ២០១៨នេះ រមណីយដ្ឋានអង្គររកចំណូលបានជាង៨០លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាដល់ភ្ញៀវទេសចរបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែតុលានេះបានបញ្ជាក់ថាក្នុងរយៈពេល៩ខែនេះ ភ្ញៀវទេសចរអន្តរជាតិ ដែលបានទិញបណ្ណដើម្បីចូលទស្សនារមណីដ្ឋានអង្គរចំនួនជាង១លាន៩០ម៉ឺននាក់ ដោយគិតជាទឹកប្រាក់សរុបជាង៨៥លាន៥៧ម៉ឺនដុល្លារ។ ចំណូលដែលបានពីការលក់សំបុត្រនេះ មានការកើនឡើង៨,៤៧ភាគរយ បើធៀបនឹងរយៈពេលដូគ្នាកាលពីឆ្នាំ២០១៧។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា គ្រាន់តែក្នុងខែកញ្ញាកន្លងទៅនេះ ចំណូលដែលបានពីការ លក់សំបុត្រឲ្យភ្ញៀវទេសចរបរទេស មានដល់ជាង៦លាន៨០ម៉ឺនដុល្លារ​​។គ្រឹះស្ថានអង្គរ បានឱ្យដឹងទៀតថា ចំណូលដែលបានពីការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេស រយៈពេល៩ខែនេះ ក៏ត្រូវបានដកជា៣លាន៨០ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕

អត្ថបទទាក់ទង