ខ្មែរប៉ុស្ដិ៍ Close

    តោះទៅ​លេង! ឆ្នេរ​សមុទ្រ​​ស្អាតៗដូច​ឋាន​សួគ៌ នៅ​កោះរុង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 4528
    តោះទៅ​លេង! ឆ្នេរ​សមុទ្រ​​ស្អាតៗដូច​ឋាន​សួគ៌ នៅ​កោះរុងតោះទៅ​លេង! ឆ្នេរ​សមុទ្រ​​ស្អាតៗដូច​ឋាន​សួគ៌ នៅ​កោះរុង

    អ្នក​ទៅ​លេង​កោះ​រុង​នៃ​ទឹក​ដី​កំពង់សោម ភាគ​ច្រើន​ទៅ​លេង​តែ​តំបន់​ឆ្នេរ​ដដែលៗ​តែ​មួយ ក្នុង​នោះ​មាន​ឆ្នេរ​សុខ​សាន្ត នៅ​ភូមិ​សុខ​សាន្ត និង​ឆ្នេរ​នៅ​តំបន់​កោះ​តូច។ បើ​ទៅ​លេង​ឆ្នេរ​សុខ​សាន្ត អ្នក​ត្រូវ​ចំណាយ​ច្រើន ព្រោះ​តម្លៃ​ស្នាក់​នៅ និង​ហូប​ចុក​ថ្លៃ​សម្រាប់​លំដាប់​អ្នក​មានលុយ ខណៈ​មនុស្ស​ទូទៅ​ប្រមាណ​ជា ៧០% និយម​ទៅ​លេង​កោះ​តូច ដែល​មាន​អ្នក​ភូមិ​រស់​នៅ ព្រោះ​តម្លៃ​ធូរ​ថ្លៃ​ច្រើន។

    ការ​ពិត នៅ​លើ​កោះ​រុង និង​កោះ​រុង​សន្លឹម មាន​ឆ្នេរ​ប៉ុន្មាន​កន្លែង​ផ្សេង​ទៀត​ដែល​ស្អាត​ខ្លាំង ពោល​គឺ​ឆ្នេរ​ស ទឹក​ថ្លា​ខៀវ​មើល​ឃើញ​បាត ទឹក​រាក់​ស្មើ​អាច​លេង​បាន​មាន​សុវត្ថិភាព​ខ្ពស់ មើល​ថ្ងៃ​រះ​ថ្ងៃ​លិច កន្លែង​មុជ​ទឹក​មើល​ផ្កា​ថ្ម​ស្អាត​ជាង​គេ​បង្អស់ បោះ​តង់ តែ​មិន​មាន​គេ​ស្គាល់ ឬ​មិន​សូវ​ទៅ​ដល់។

    អ្នក​ទៅ​លេង​មិន​សូវ​ស្គាល់ និង​ទៅ​ដល់​ឆ្នេរ​ស្អាតៗ​កប់​ស៊េរី​ទាំង​នោះ ដោយ​សារ​តែ​ពី​មុន គ្មាន​ទូក​ល្បឿន​លឿន​ទៅ​ដល់ (Speed Ferry) ទៅ​ដល់។ បើ​ចង់​ទៅ​លេង គេ​ត្រូវ​ជួល​ទូក​ឈើ​ជិះ​ទៅ​មួយ​តង់​ថែម​ទៀត ជា​ហេតុ​ឲ្យ​អ្នក​ទៅ​លេង​ត្រូវ​ចំណាយ​លុយ និង​ពេល​ថែម។ នេះ​បើ​បទ​សម្ភាស​រវាង Sabay និង​អ្នក​ស្រី រស់ គន្ធណុច ម្ចាស់​ក្រុមហ៊ុន Speed Ferry Cambodia ដែល​មាន​សេវា​ដឹក​អ្នក​ដំណើរ​ពី​កំពង់សោម​ទៅ​កោះរុង-កោះរុង​សន្លឹម។

    អ្នក​ស្រី​ដែល​រួម​ចំណែក​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​លើ​កោះ​រុង​រូប​នេះ បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ អ្នក​ទៅ​កម្សាន្ត​ទាំង​អស់ អាច​ទៅ​ដល់​គ្រប់​ទិសដៅ​ឆ្នេរ​ស្អាតៗ​ដែល​ពី​មុន​គេ​ទៅ​មិន​ដល់ ព្រោះ​ក្រុមហ៊ុន​ទូក​ល្បឿន​លឿន Speed Ferry Cambodia មាន​ជើង​រត់​ទៅ​ដល់​ទាំង​អស់។

    តំបន់​ឆ្នេរ​ស្អាត​ៗ​ដូច​ឋាន​សួគ៌​លើ​កោះ​រុង និង​កោះ​រុង​សន្លឹម ដែល​គេ​មិន​សូវ​ស្គាល់​ទាំង​នោះ​មាន៖

    ១. កោះ​រុង​សន្លឹម

    • តំបន់​ឆ្នេរ Saracen Bay៖ មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស​ប្រវែង​ជាង ៥ គីឡូម៉ែត្រ ទឹក​រាក់​ស្មើ (មិន​ជ្រាល) មើល​ឃើញ​បាត ទេសភាព​ស្ងប់ស្ងាត់ ភ្ញៀវ​ភាគ​ច្រើន​បរទេស មាន​ភ្លើង​អគ្គិសនី​ពេញ ២៤ ម៉ោង ឬ​អត់​អាស្រ័យ​លើ Resort ចំណាយ​លើ​ការ​ស្នាក់​នៅ​ពី ៣៥-២២៥ ដុល្លារ​ក្នុង​មួយ​យប់។



    តំបន់​ឆ្នេរ Saracen Bay

    • តំបន់​ឆ្នេរ MPai Bay / M23៖ ជា​តំបន់​មាន​ភូមិ​អ្នក​នេសាទ​រស់​នៅ ជា​កន្លែង​មុជ​ទឹក​មើល​ផ្កា​ថ្ម​ស្អាត​ជាង​គេ​បង្អស់ ទេសភាព​ស្អាត​មើល​ថ្ងៃ​រះ និង​ថ្ងៃ​លិច មាន​មណ្ឌល​សុខភាព។ តម្លៃ​ស្នាក់​នៅ​ចាប់​ពី ៦-៦០ ដុល្លារ​ក្នុង​មួយ​យប់។


    តំបន់​ឆ្នេរ MPai Bay

    • តំបន់​ឆ្នេរ Drift Wood៖ ត្បិត​ឆ្នេរ​នេះ​មិន​សូវ​ស្អាត​ដូច​ឆ្នេរ​ផ្សេងៗ​ពិត​មែន តែ​លក្ខណៈ​ពិសេស​សម្រាប់​តំបន់​ឆ្នេរ​នេះ គឺ​ស្ងប់​ស្ងាត់ លក្ខណៈ​ឯកជន ស័ក្ដិសម​សម្រាប់​អ្នក​ចូលចិត្ត Adventure ដោយ​អ្នក​ទៅ​លេង​អាច​ដើរ​ព្រៃ​បាន (Trekking)។ ការ​ចំណាយ​ស្នាក់​នៅ​ចន្លោះ​ពី ៦-៤០ ដុល្លារ​ក្នុង​មួយ​យប់។



    តំបន់​ឆ្នេរ Drift Wood

    • តំបន់​ឆ្នេរ Eco Sea / Eco Retreat៖ មើល​ថ្ងៃ​រះ មុជ​ទឹក​មើល​ផ្កា​ថ្ម លក្ខណៈ​ស្ងប់ស្ងាត់​ឯកជន តម្លៃ​ស្នាក់​នៅ​ចាប់​ពី ៦-៤០ ដុល្លារ​ក្នុង​មួយ​យប់។


    តំបន់​ឆ្នេរ Eco Sea

    ២. កោះ​រុង

    • កោះ​តូច (អ្នក​ទៅ​លេង ៧០% និយម​ទៅ)៖ ជា​កន្លែង​មាន​អ្នក​ភូមិ​រស់​នៅ មាន​អ្វីៗ​គ្រប់​យ៉ាង ហើយ​តម្លៃ​ធូរ មិន​ថា​ហូប​ចុក​ស្នាក់​នៅ។ កោះ​តូច​មាន​ឆ្នេរ​ស្អាត អាច​មុជ​ទឹក​មើល​ផ្កា​ថ្ម មាន​ជិះ​ខ្សែ Zip Line (High Point Adventure Park) មាន​ភ្លើង​អគ្គិសនី​ពេញ ២៤ ម៉ោង មាន​មណ្ឌល​សុខភាព។ តម្លៃ​ស្នាក់​នៅ​ចាប់​ពី ៩-១០០ ដុល្លារ។


    កោះ​តូច

    • តំបន់​ឆ្នេរ Long Set Beach, Romdoul Beach, Nature Beach, Coconut Beach៖ ទាំង​អស់​នេះ ស្ថិត​នៅ​ជាប់​តៗ​គ្នា មាន​លក្ខណៈ​ស្ងប់​ស្ងាត់​ឯកជន ត្រូវ​សម្រាប់​គូ​ស្នេហ៍ គូ​សង្សារ ឆ្នេរ​ខ្សាច់​ស​ឡើង​ស​ក្បុស។ Coconut Beach ជា​ឆ្នេរ​ស្អាត​ខ្លាំង ទឹក​រាក់​ស្មើ​គ្មាន​ជម្រាល​មើល​ឃើញ​បាត សុវត្ថិភាព​ខ្ពស់ ហើយ​បើ​បោះ​តង់ គឺ​អេម។ តម្លៃ​ស្នាក់​នៅ មាន​ចាប់​ពី ២៥-១១៥ ដុល្លារ (Long Set Beach), ១០-៦០ ដុល្លារ (Romdoul Beach), ១០-៨០ ដុល្លារ (Nature Beach) និង ១៥-១០០ ដុល្លារ (Coconut Beach)។


    Long Set Beach

    ស្ដាប់​ហើយ​ចង់​ទៅ​លេង​នៅ​ថ្ងៃ​ក្រោយ​មែន? អ៊ីចឹង អាច​ទាក់ទង​ក្រុមហ៊ុន​ទូក​ល្បឿន​លឿន Speed Ferry Cambodia ដែល​មាន​ទាំង​សេវា​ដឹក​ជញ្ជូន​ដល់​គ្រប់​ទិស​ដៅ​ឆ្នេរ​ទាំង​នេះ ដោយ​មាន​តម្លៃ​ទៅ​-មក ២២ ដុល្លារ និង​មាន​រៀប​ចំ ឬ​ផ្ដល់​ការ​ណែនាំ​ជ្រើស​រើស Resort សម្រាប់​ស្នាក់​នៅ តាម​លេខ​ទូរសព្ទ​ការិយាល័យ​នៅ​ភ្នំពេញ​តាម​លេខ 087 60 34 49 ឬ​លេខ​នៅ​ការិយាល័យ​កំពង់សោម 070 934 744 / 096 982 8797 / 081 466 880 ។

    ក្រៅ​ពី​ផ្ដល់​សេវា​កម្ម​ដ៏​ល្អ ក្រុមហ៊ុន​នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​លើ​កោះរុង​ដែល​មាន​ប័ណ្ណ​ប្រជាជន​ក្រីក្រ ធ្វើ​ដំណើរ​តាម​ទូក​ល្បឿន​លឿន​របស់​ក្រុមហ៊ុន​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង មិន​ថា​ទៅ​កំពង់សោម ឬ​មក​កោះ​វិញ និង​មិន​មាន​កំណត់​ចំនួន​ជើង​ទៅ-មក​នោះ​ឡើយ៕




    កោះតូច និង Treehouse នៅកោះតូច



    Coconut Beach




    Nature Beach




    Romdoul Beach

    អត្ថបទទាក់ទង