ខ្មែរប៉ុស្ដិ៍ Close

តោះទៅលេងកន្លែងកំសាន្តលម្ហែកាយដែលកំពុងពេញនិយមនៅខេត្តមួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 7
តោះទៅលេងកន្លែងកំសាន្តលម្ហែកាយដែលកំពុងពេញនិយមនៅខេត្តមួយ តោះទៅលេងកន្លែងកំសាន្តលម្ហែកាយដែលកំពុងពេញនិយមនៅខេត្តមួយ

ចង់​គេច​ពី​បរិយាកាស​អ៊ូអរ​​នៅ​ទីក្រុង ​រំសាយ​ភាព​នឿយ​ហត់​ពី​ការងារ​ ប្រិយមិត្ត​អាច​ទៅ​សម្រាក​លំហែ​កាយ​នៅ​កន្លែង​​ដែល​មាន​ភាព​បរិសុទ្ធ បរិយាកាស​ធម្មជាតិ​​ជាមួយ​នឹង​ក្រុម​គ្រួសារ អាច​មក​​ទទួល​​យក​ភាព​បែប​នេះ​បាន​នៅ​​រមណីយដ្ឋាន​ធម្មជាតិ  ដែល​ទើប​បង្កើត​ថ្មី​ និង​ល្បី​ល្បាញ​ ២កន្លែង​​ស្ថិត​នៅ​ខេត្ត​កំពត ដែល​មាន​ដូច​ជា​៖​

១. រមណីយដ្ឋាន​ ផ្ទះបៃតង​ (Green House)

រមណីយដ្ឋាន​ ផ្ទះបៃតង​ (Green House) ជាកន្លែង​លំហែ​កាយ​ថ្ងៃ​ឈប់​សម្រាក​​ដែល​ទើប​បង្កើត​ថ្មី​មួយ​នៅខេត្ត​កំពត។ ផ្ទះ​បៃតង​ មាន​បឹង​កាឡូ​សម្រាប់​ស្នាក់​នៅ​ មាន​ផាសុកភាព និង​ទេស​ភាព​បែប​ធម្មជាតិ​។ នៅបន្ទប់​នីមួយ​ៗ​ មានគ្រែ០២ មុង និងបន្ទប់ទឹកមួយ អាច​ស្នាក់​ជាគ្រួសារ និង​មិត្តភក្តិ​។

ភ្ញៀវទេសចរ​អាច​ទៅ​សម្រាក​កាយ​បន្ធូរអារម្មណ៍​ ដើរ​ទស្សនាការដាំដុះ​ចំការម្រេច​តាម​បែប​ប្រពៃណី។ ជាង​នេះទៀត ភ្ញៀវ​អាច​ទទួល​ទាន​អាហារ​បន្លែ​ស្រស់​ៗធម្មជាតិ​បេះ​ពីចំការ​ផ្ទាល់​​ និង​កម្សាន្ត​ជាមួយ​សកម្មភាព​ជាច្រើន​ទៀត ដូច​ជា ជិះទូក​កា​យ៉ាក ​ជិះកង់​ និង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទូក​ជាដើម​។ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ផ្លូវទឹកឈូ​ ឃុំ​ឧត្តុង្គខ្មែរ ស្រុកទឹកឈូ ខេត្តកំពត​។​

២. រមណីយដ្ឋាន​ Kampot River Residence

រមណីយដ្ឋាន​Kampot River Residence ​ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កំពង់​ក្រែង ឃុំ​កំពង់​ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ទី​កន្លែង​នេះ ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ជួរ​ភ្នំ​ វាល​ស្រែ​ពណ៌​បៃ​តង​ខ្ចី ដង​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់​គួរ​ឲ្យ​ចង់​គយ​គន់​មិន​ជិន​ណាយ។

 

ក្រៅ​ពី​មាន​ទេសភាព​ស្អាត​ហើយ​រមណីយដ្ឋាន​មួយ​នេះ​ក៏​មាន​កន្លែង​ស្នាក់​នៅ​ដ៏​មាន​ផាសុកភាព​ផង​ដែរ គឺ​មាន​ផ្ទះ​សង់​ពី​ឈើ នៅ​ដាច់​ៗ​ពី​គ្នា។ ការ​តុបតែង​នៅ​ខាង​ក្នុង​មាន​របៀប​រៀប​រយ តាម​លក្ខណៈ​បុរាណ និង​សម័យ ដែល​អាច​ស្នាក់​នៅ​ជា​លក្ខណៈ ក្រុម​គ្រួសារ មិត្ត​ភក្តិ ឬគូស្នេហ៍​ ។

អត្ថបទទាក់ទង