ខ្មែរប៉ុស្ដិ៍ Close

ពិតជាសាហាវ! យីឌុបដាច់ប្រាំងពេលចុះពីលើស្ពានគីហ្សូណា បុករះដល់រង្វង់មូលគល់ស្ពាន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
ពិតជាសាហាវ! យីឌុបដាច់ប្រាំងពេលចុះពីលើស្ពានគីហ្សូណា បុករះដល់រង្វង់មូលគល់ស្ពាន ពិតជាសាហាវ! យីឌុបដាច់ប្រាំងពេលចុះពីលើស្ពានគីហ្សូណា បុករះដល់រង្វង់មូលគល់ស្ពាន

កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦ៈ៣០នាទីល្ងាច មានករណីរថយន្តធុនធំយីឌុបមានបញ្ហាសង្ស័យដាច់ប្រាំង បានបើកសំយ៉ុងចុះយ៉ាងលឿនពីលើស្ពានគីហ្សូណា បុករះរហូតដល់រង្វង់មូលគល់ស្ពានតែម្តង ដែលករណីនេះបានកើតឡើងនៅក្នុងភូមិទី៣ សង្កាត់វាលវងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ករណីនេះបង្កឡើងដោយរថយន្តធំមួយគ្រឿងម៉ាកហ៊ិនដាយ ពណ៌ស ស្លាកលេខ: ព្រះសីហនុ 3A.3812បើកបរដោយឈ្មោះ លី គឹមលន់ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (បើកចុះពីលើស្ពានពីកើតទៅលិច) ដាច់ហ្វាំង ក្រោយក៏ជ្រុលទៅបុក រថយន្តមួយគ្រឿងនិងម៉ូតូ២គ្រឿង រួចក៏ទៅបុករង្វង់មូលទៅមុខលែងរួច ។

រថយន្តរងគ្រោះ ម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ2AJ.7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ប្រុស អាយុ ៣០ឆ្នាំ នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម (បើកពីលិចទៅកើត) រីឯម៉ូតូរងគ្រោះមាន ៖ ១/ ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ស្លាកលេខ: ស្ទឹងត្រែង 1A.2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងអ្នកអង្គុយពីក្រោយឈ្មោះ​ ហ៊ន់ គា ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា (របួសស្រាល) ។ ២/ ម៉ូតូម៉ាកហុងដាសេ125ពណ៌ខ្មៅស្លាកលេខគ្មាន បើកបរដោយឈ្មោះ ចន សេរី ប្រុស អាយុ២៤ឆ្នាំ​ រស់នៅភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ហេតុការណ៍នេះ បណ្តាលអោយរងរបួសធ្ងន់មនុស្សស្រីម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ។ ខូចខាតរថយន្ត២គ្រឿង កំរិតធ្ងន់ និងខូចខាតម៉តូ២គ្រឿង ក្នុងនោះខូចខាត ធ្ងន់មួយគ្រឿង។ ក្រោយកើតហេតុនគរបាលបានឃាត់អ្នកបើកបររថយន្ត ហ៊ិនដាយ និងបានប្រទះឃើញមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន០៣កញ្ចប់តូច ក្នុងរថយន្តផងដែរ ។

វីដេអូ៖

អត្ថបទទាក់ទង