ខ្មែរប៉ុស្ដិ៍ Close

រថយន្តសណ្ដោងកុងតឺន័រ បើកសុខៗរេចង្កូតទៅបុកតូបលក់បាយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1434
រថយន្តសណ្ដោងកុងតឺន័រ បើកសុខៗរេចង្កូតទៅបុកតូបលក់បាយរថយន្តសណ្ដោងកុងតឺន័រ បើកសុខៗរេចង្កូតទៅបុកតូបលក់បាយ

ខេត្តកណ្ដាល៖គ្រោះថ្នាក់ចរាចរណ៍រថយន្តកុងទីន័ររេចង្កូតចូលបុកកន្លែងលក់បាយប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតតូប និងសម្ភារៈលក់ដូរខ្ទេចខ្ទីអស់-កើតហេតុនេះបានកើតឡើងកាលពិវេលាម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥៩-៦០ ត្រង់ចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ រថយន្តបង្កម៉ាក ប៉ឺហ្សូ ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 3D 9104 សណ្ដោងកុងតឺន័រ ជារបស់ក្រុមហ៊ុនPrimium មានអាស័យដ្ឋាន ទួលពង្រ ក្រុងភ្នំពេញ បើកបរក្នុងទិសដៅពីខេត្តស្វាយរៀង ទៅភ្នំពេញ ។ បើកបរដោយឈ្មោះមាន វិសា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជើងក្ដី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។។ ចំណែកម្ចាស់តូប ឈ្មោះ វ៉ាន ច្រិប ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយពេលកើតហេតុ តំណាងរបស់ក្រុមហ៊ុនបានមករៀបចំស្ទូចរថយន្តចេញពីតូបលក់បាយនោះវិញ រួចយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុក ហើយតំណាងក្រុមហ៊ុនធ្វើការដំណោះស្រាយសំណងដល់ម្ចាស់តូប ៕

ប្រភព : TVFB

អត្ថបទទាក់ទង