ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ក្នុងខេត្តកណ្តាល បានសម្រេចតាមផែនការហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 42
រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ក្នុងខេត្តកណ្តាល បានសម្រេចតាមផែនការហើយ រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ក្នុងខេត្តកណ្តាល បានសម្រេចតាមផែនការហើយ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ នៅស្ថានីយ៍ពិសោធន៍កសិកម្មបន្ទាយដែក ស្រុកលើកដែក ខេត្តកណ្តាល មកទល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចលើការសាងសង់ហេដ្ឋារចនា សម្ព័ន្ធគាំទ្រ ក្នុងការដាំដុះដំណាំសាវប្បកម្មស្របតាមផែនការដែលបានគ្រោងទុក ហើយបានឈានដល់ការដាំដុះជាបណ្តើរៗហើយ។

លោកបន្តថា ការចុះអនុស្សរណ:នៃការយោគយល់គ្នា រវាងអគ្គនាយដ្ឋានកសិកម្ម និងក្រុមហ៊ុនត្រូភីខេម ហ្រ្វូតអេនវេជីថេប៊ល ឯ.ក នេះ ក្នុងគោលបំណងលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព និងសុខភាពសាធារណ:។

សូមបញ្ជាក់ថា អនុស្សរណ:នៃការយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងគោលដៅចម្បង គឺកសាងកសិដ្ឋានគំរូដើម្បីឈានដល់ការទាក់ទាញវិស័យឯកជននៅកម្ពុជាក្នុងការចូលរួមបោះទុនវិនិយោគលើការ ពង្រីកការដាំដុះ និងការផ្គត់ផ្គង់បន្លែសុវត្ថិ ភាពទៅក្នុងទីផ្សារនៅកម្ពុជាដែលកំពុង ពេញនិយម តាមរយៈនៃការអនុវត្ត និងជំរុញខ្សែច្រវាក់ផលិតកម្មសាកវប្បកម្មឲ្យ បានសមស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP)៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង