ខ្មែរប៉ុស្ដិ៍ Close

    សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រលះអ្នកនយោបាយចាស់វស្សាម្នាក់ ដែលតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ តែអសមត្ថភាពមើលមិនឃើញពីគុណប្រយោជន៍របស់គម្រោងព្រែកជីកហ្វូណនតេជោ

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 63

    បន្ទាប់ពីមានការបង្ហោះផ្សាយរបស់លោក សម រង្ស៊ី កាលពីពេលកន្លងទៅថ្មីៗនេះ ដែលបានចោទប្រកាន់ថា ព្រែកជីកហ្វូណនតេជោ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែបម្រើផលប្រយោជន៍យុទ្ធសាស្រ្តរបស់ចិនកុម្មុយនីស្តនោះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ តាមរយៈបណ្តាញ Telegram ផ្លូវការផ្ទាល់ខ្លួន សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងលោក សម រង្ស៊ី ដោយបានលើកជាសំណួរថា «តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើជាល្ងង់!»។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ប្រជាជនកម្ពុជាទូទៅ បានយល់ច្បាស់អំពីអត្ថប្រយោជន៍របស់គម្រោងព្រែកជីកហ្វូណនតេជោចំពោះសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ប្រជាជនខ្មែរពិតប្រាកដ។

    ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការខកចិត្តចំពោះលោក សម រង្ស៊ី ដែលក្នុងនាមគាត់ជាអ្នកនយោបាយចាស់វស្សាតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ បែរជាមិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលជាអត្ថប្រយោជន៍ពិតប្រាកដរបស់ព្រែកជីកហ្វូណនតេជោសម្រាប់ប្រជាជនខ្មែរទៅវិញ។

    លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា តើលោក សម រង្ស៊ី ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែធ្វើល្ងង់ ហើយលោក សម រង្ស៊ី ជាមនុស្សប្រឆាំង ដើម្បីតែប្រឆាំង ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯង៕

    អត្ថបទទាក់ទង