ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 49

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ កាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ប្រកបដោយផ្លែផ្កាគួរជាទីមោទនភាពក្រៃលែង។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានឱ្យដឹងថា សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមប្រធានរដ្ឋឡាវ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើគ្រប់វិស័យរួមមាន៖ នយោបាយ កិច្ចការព្រំដែន សន្តិសុខ និងការពារជាតិ សេដ្ឋកិច្ច ថាមពល និងការតភ្ជាប់។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់ការសុខសាន្ត និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖

អត្ថបទទាក់ទង