ខ្មែរប៉ុស្ដិ៍ Close

ក្រោយបុណ្យចូលឆ្នាំ ថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ JN.1 លើស ១ពាន់ករណី

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ផ្ទះហ្វេសប៊ុក 173

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ អគ្គនាយក DDC លោក ថុងចៃ គីរ៉ាទីថាត់តាយ៉ាកន (Thongchai Keeratihattayakorn) បាននិយាយថា ក្រោយបុណ្យចូលឆ្នាំ អ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន ១.០០៤នាក់ ក្នុងនោះជាមធ្យមមានករណីឆ្លងថ្មីប្រចាំថ្ងៃចំនួន១៤៣នាក់ និងស្លាប់ចំនួន៣នាក់ កាលពីសប្ដាហ៍កន្លងទៅ។ អ្នកដែលបានបាត់បង់ជីវិតទាំង៣នាក់នោះ គឺជាអ្នកស្ថិតក្នុងក្រុមហានិភ័យដូចជា ក្រុមមនុស្សចាស់ ក្រុមអ្នកមានជំងឺរ៉ាំរ៉ៃ និងក្រុមស្ត្រីមានផ្ទៃពោះ។

លោកវេជ្ជបណ្ឌិត ថុងចៃ បាននិយាយបន្តថា ករណីអ្នកជំងឺកូវីដ-១៩ កើនឡើងនេះ ដោយសារអ្នកជំងឺភាគច្រើនបង្ហាញរោគសញ្ញាស្រាលស្រដៀងនឹងជំងឺផ្តាសាយ ហើយពួកគេមិនដឹងខ្លួនទើបមិនបាននៅដាច់ដោយឡែកពីគេ។

សូមជម្រាបជូនថា យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃបានកើនឡើងបន្ទាប់ពីការប្រារព្ធពិធីបុណ្យសង្រ្កាន្ត ខណៈដែលមេរោគ JN.1 នៅតែលេចធ្លោនៅក្នុងប្រទេសនេះ៕

អត្ថបទទាក់ទង